Month: September 2020

ព្រះអង្គតែងតែស្តាប់ឮជានិច្ច

នៅ​ក្នុង​សំណង់​ដោម​ដ៏​ខ្ពស់​ត្រដែត នៃ​ព្រះវិហារ​ធំ​សន្ត​ប៉ុល ភ្ញៀវ​ទេស​ចរណ៍​អាច​ឡើង​តាម​ជណ្តើរ​២៥៩​កាំ ឆ្ពោះ​ទៅ​រក​វិចិត្រ​សាល​ខ្សិប។ នៅ​ទីនោះ អ្នក​អាច​និយាយ​ខ្សិប ហើយ​មនុស្ស​ម្នាក់​ទៀត​អាច​ស្តាប់​ឮ​អ្នក​និយាយ ទោះគាត់​ឈរ​នៅ​កន្លែង​ណា​ក៏​ដោយ នៅ​លើ​ផ្លូវ​ដើរ​មាន​រាង​មូល​ដូច​វង្វង់ ក្នុង​សំណង់​ដោម​នោះ ហើយ​ទោះ​គាត់​ស្ថិតនៅ​ចម្ងាយ​៣០​ម៉ែត្រ​ពី​អ្នក ក្នុង​លំហរ​ដ៏​ធំ​នៃ​ព្រះវិហារ​នេះ ក៏​នៅ​តែ​អាច​ឮ​សម្លេង​ខ្សិប​របស់​អ្នក។​ ពួក​វិស្វករ​ក៏​បានពន្យល់​ថា បាតុ​ភូត​នេះ​បាន​កើត​ឡើង ដោយសារ​សំណង់​ដោម​នោះ​មាន​រាង​មូល​ដូច​ស្វែរ និង​ដោយ​សារ​រលក​សម្លេង​ខ្សិប ដែល​មាន​កំលាំង​ទាប។

ពេលខ្លះ យើង​អធិស្ឋាន​ដោយ​សម្លេង​ខ្សិប​ៗ ទៅ​រក​ព្រះ​ជាម្ចាស់ ដោយ​ការ​ឈឺ​ចាប់ ហើយ​យើង​ចង់​ដឹង​ច្បាស់​ថា ព្រះអង្គ​ពិត​ជា​បាន​ស្តាប់​ឮ​យើង​មែន​ឬ​អត់។ បទ​គម្ពីរ​ទំនុក​ដំកើង មាន​ពេញ​ទៅ​ដោយ​ទីបន្ទាល់ ដែល​បញ្ជាក់​ថា ព្រះ​អង្គ​ពិត​ជា​បាន​ស្តាប់​ឮ​សម្លេង​យើង យំ អធិស្ឋាន និង​ខ្សិប​ទៅ​រក​ព្រះ​អង្គ។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​សរសេរ​ថា “ក្នុង​គ្រា​ដែល​ទូលបង្គំ​មាន​សេចក្តី​វេទនា នោះ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា”(ទំនុកដំកើង ១៨:៦)។ ទ្រង់ និងអ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ដទៃ​ទៀត បាន​ទូល​អង្វរ​ម្តង​ហើយ​ម្តង​ទៀត​ថា សូម​ព្រះអង្គ​ស្តាប់​សេចក្តី​អធិស្ឋាន​ (៤:១) ស្តាប់​សម្លេង(៥:៣) និង​ស្តាប់​ដំងូ​របស់​ពួក​គេ(១០២:២០)។ ជួន​កាល ការ​អធិ​ស្ឋាន​នោះ មាន​លក្ខណៈ​ជាការ​ខ្សឹប ដែល​ព្រះ​អង្គ​ស្តាប់​ឮ (៧៧:១) ដោយ​បាន​ត្រិះ​រិះ​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ស្វែង​រក​ការ​ឆ្លើយ​តប​(៧៧:៦)។

បន្ទាប់​ពី​ព្រះ​ជា​ម្ចាស់​បាន​ឆ្លើយ​តប​ការ​ទូល​អង្វរ​នោះ​ហើយ ស្តេច​ដាវីឌ​ក៏​បាន​ពិពណ៌នា​ថា “ទ្រង់​ក៏​ឮ​សំឡេង​ទូលបង្គំ ពី​ក្នុង​ព្រះវិហារ​ទ្រង់ ហើយ​សំរែក​ដែល​ទូលបង្គំ​ស្រែក នៅ​ចំពោះ​ទ្រង់ ក៏​ឮ​ដល់​ព្រះកាណ៌​ទ្រង់”(ទំនុកដំកើង ១៨:៦)។ កាល​នោះ ព្រះ​វិហារ​ក្រុង​យេរូសាឡិម​មិន​ទាន់​បាន​សាង​សង់​នៅ​ឡើយ​ទេ ដូច​នេះ…

ការរួមសុខរួមទុក្ខជាមួយគ្នា

កាល​ពី​ឆ្នាំ ២០១៣ លោក​ចេម មែកខុននែល(James McConnell) ដែល​ជា​អតីត​យុទ្ធ​ជន​កង​ទ័ព​ជើង​ទឹក​នៃ​ចក្រភព​អង់​គ្លេស បាន​ទទួល​មរណៈ​ភាព ក្នុង​អាយុ​៧០​ឆ្នាំ។ លោក​មែន​ខុន​នែល​មិន​មាន​គ្រួសារ​ទេ ហើយ​បុគ្គលិក​ពេទ្យ​ដែល​ធ្វើ​ការ​ថែ​ទាំ​ជម្ងឺ​គាត់​នៅ​ផ្ទះ មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​គ្មាន​មនុស្ស​មក​ចូល​រួម​ពិធី​បុណ្យ​សព​របស់​គាត់។ បុរស​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​រៀប​ចំ​ពិធី​បុណ្យ​សព​គាត់ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​ថា “នៅ​ថ្ងៃនេះ និង​នៅ​សម័យ​នេះ ការ​ស្លាប់​ដោយ​គ្មាន​នរណា​ម្នាក់​មក​ចូល​រួម​ពីធី​បុណ្យ​សព គឺ​ជា​រឿង​ដែល​សោក​សៅ​ណាស់ ប៉ុន្តែ បុរស​ម្នាក់​នេះ គឺ​ជា​គ្រួសារ​របស់​អ្នក… បើ​សិន​ជា​អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​បញ្ចុះ​សព​របស់​គាត់ … ដើម្បី​បង្ហាញ​នូវ​ការ​គោរព​ចំពោះ​អតីត​បង​ប្អូន​រួម​អាវុធ​របស់​អ្នក នោះ​សូម​ព្យាយាម​ទៅ​ទីនោះ​កុំ​បី​ខាន​ឡើយ”។ បន្ទាប់​ពី​គាត់​បាន​បង្ហោះ​សារ​នេះ​ហើយ មាន​ទាហាន​ជើង​ទឹក​២​រយ​នាក់ បាន​មក​ចូល​រួម​ពិធី​បុណ្យ​សព​គាត់​ ពេញព្រះ​វិហារ។

ជន​រួម​ជាតិ​អង់​គ្លេស​ទាំង​នេះ បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរ ដែល​ចែង​ថា គ្រីស្ទ​បរិស័ទ​ម្នាក់​ៗ​មានចំណង​ចង​ភ្ជាប់​គ្នា។​ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “រូបកាយ​មិន​មែន​សុទ្ធ​តែ​មាន​អវយវៈ​តែ​១​ទេ គឺ​មាន​ច្រើន​វិញ”(១កូរិនថូស ១២:១៤)។ យើង​មិន​ឯកោ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​មាន​ចំណង​ចង​ភ្ជាប់​គ្នា​តែ​មួយ ក្នុង​ព្រះ​យេស៊ូវ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា”(ខ.២៦)។ ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ដែល​ជា​សមាជិក​នៃ​មហា​គ្រួសារ​របស់​ព្រះ យើង​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា នៅ​ក្នុង​ការ​ឈឺ​ចាប់ ក្នុង​ការ​សោក​សង្រេង និង​ក្នុង​កន្លែង​ងងឹត ដែល​ធ្វើ​ឲ្យ​យើង​ខ្លាច​ភាព​ឯកោ។ ប៉ុន្តែ សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ព្រោះយើង​មិន​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ឡើយ។​

យើង​ប្រហែល​ជា​មាន​ការ​ឈឺ​ចាប់​បំផុត ពេល​ណា​យើង​មាន​អារម្មណ៍​ថា យើង​កំពុង​តែ​លិច​លង់ នៅ​ក្នុង​ភាព​ងងឹត តែ​ម្នាក់​ឯង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…